Saturday, July 15, 2017

របាំអប្សរា


ពាក្យ"អប្្សរា"ដែលមកពី​ពាក្យ​សំស្រ្កឹតថាអប្សរស៑ឬ"អប្សរា"បាលី​គឺអច្ឆរាជា​ស្រី​មានសម្បុរ​ថ្លា​ស្រស់ផូរផង់​ឬ​ស្រី​មាន​មុខ​ថ្លា​ស្រស់​បំព្រង។តាម​សេចក្ដី​តំណាល​ក្នុង​គម្ពី​ព្រាហ្មណ៍​ថាស្រ្តី​សួគ៌​ពួក​មួយ​ដែល​ផុស​ឡើង​ពី​ទឹកក្នុង​កាល​ដែល​កូរៈ​យក​ទឹក​អម្ឫតនៅ​សមុទ្រ​ទឹក​ដោះ។
បាន​សេចក្ដី​ថា៖ក្នុង​ចលនា​​មានគោ​លេច​ចេញ​​ពី​ផ្ទៃ​សមុទ្រ​នូវ​​សត្វ​ចម្លែក​អស្ចារ្យ​ជា​ច្រើន​ជា​បន្ត​បន្ទាប់ដែល​ក្នុង​ខណៈ​នោះ​ក៏​មាន​ចេញ​នូវ​តួ​នាង​ទេព្វ​អប្សរ​ជា​ច្រើនពត់​ពេន​ខ្លួន​រាំ​នៅ​លើ​អាកាសប៉ុន្តែ​តាម​ការពិត​មិន​មែន​ដូច​ច្នោះ​ទេដែល​ហៅថា​"អប្សរ"ឬអប្សរានោះដោយ​សេចក្ដី​ថាស្រី​សួគ៌​មាន​សម្បុរ​ភ្លឺ​ថ្លាផូរផង់​ឬ​ស្រី​សួគ៌​ឆើត​ឆោមក្នុង​ការ​ប្រើពាក្យ​នេះខ្មែរ​ប្រើ​ក្លាយ​ជាអក្សរក៏​មានដូច​ជា​ពាក្យស្រី​អក្សរស្រី​ទេព្វ​អក្សរ​បវរ​កញ្ញាជា​ដើមយើង​គួរ​តែ​កុំ​ប្រើ​ហើយ​ត្រូវ​ប្រើអប្សរឬអប្សរា អច្ឆរាវិញរូប​នាង​ត្រូវ​បាន​បុព្វ​បុរស​ខ្មែរ​ឆ្លាក់នៅ​លើផ្ទាំងសិលា​នៃ​ប្រាសាទ​ជា​ច្រើនពិសេស​ប្រាសាទ​អង្គរ​វត្តដែល​មាន​រូប​នាង​រាប់ពាន់​ក្នុង​សណ្ឋាន​ខុស​ប្លែក​ពី​គ្នានាង​អប្សរា​ក៏​រាំ​នូវ​របាំ​ផ្សេង​ៗ​ដែរដូច​ជារបាំ​ទេព្វ​មនោ​រម្យនិងរបាំមុនី​មេខលា​ជា​ដើម ។

របាំ​អប្សរា​ត្រូវ​បាន​បង្កើត​ឡើង​ដោយសម្ដេច​ព្រះរាជ​កនិដ្ឋា​នរោត្ដមរស្មី​សោភ័ណជា​ព្រះអនុជ​នៃ​ព្រះ​ករុណា​ព្រះ​បាទ​នរោត្ដមសុរាម្រឹតព្រះ​នាយិការ​​មាន​គំនិត​បង្កើត​របាំ​នេះ​ឡើង គឺ​ដើម្បី​ចូល​រួម​​សម្ដែង​ក្នុង​កម្ម​វិធី​ប្រគល់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​សិស្ស​ពូកែដែល​តែង​តែប្រព្រឹត្ត​ទៅ​នៅ​រាល់​​ដំណាច់​ឆ្នាំ​សិក្សារ​ម្ដង​ៗព្រះ​អង្គ​បាន​បង្ហាត់​របាំ​នេះ​ដំបូង​នៅ​ក្នុងឆ្នាំ១៩៥៨ដែល​រាំ​ជា​តួ​ឯក​ដោយព្រះ​អង្គ​ម្ចាស់​ក្សត្រីនរោត្ដម វិជ្ជរាជា​ព្រះ​រាជ​បុត្រី​នៃ​ព្រះ​ករុណា​ព្រះ​បាទ​នរោត្ដមសុរាម្រឹតឆ្នាំ​បន្ទាប់៖​រាំ​ដោយព្រះ​អង្គ​ម្ចាស់​ក្សត្រីនរោត្ដមសុជាតិវត្តីយាជា​ព្រះរាជបុត្រី​នៃ​ព្រះករុណា​ព្រះ​បាទ(នរោត្ដមសីហនុ)ដែល​បង្ហាត់​ដោយ​អ្នកគ្រូជាសមី។

ការ​រាំ​នៅ​សម័យ​នោះ​មាន​លំនាំ​ប្រហាក់​ប្រហែល​របាំភួង​នារីដោយ​ ម៉ម ឆាវរី បាន​ដក​ពាក្យ​ខ្លះ​នៅ​ក្នុង​រឿង"អ៊ីណាវ"បុស្បា ដោយ​អន្លើរសាកានិងរ៉ាត ការ​ដាក់​ក្បាច់​និងការ​រើស​ភ្លេង​មក​បំពេញអ្នក​គ្រូ"​ជា​សាមី​"ជា​អ្នក​រៀប​ចំច្រៀង​កំដរ​ដោយអ្នក​គ្រូ"ជាខាន់"និងអ្នក​គ្រូ"ឯមធាយ"ដែល​យក​តាម​លំនាំ​បទដើមឈឹង ។

របាំ​អប្សរា​បាន​ឈាន​ទៅ​ដល់​ចំណុច​កំពូលល្អ​ឥត​ខ្ចោះនិង​បាន​ចេញ​រាំ​ជា​ដំបូង​នៅ​ខេត្ត​សៀម​រាប(អង្គរ)ដើម្បី​ថត​ជា​ខ្សែរ​ភាពយន្ត​​ដោយ​លោកម៉ាកសែលកាមីស៍ក្នុង​អំឡុងឆ្នាំ១៩៦១-១៩៦២​ឆ្នាំ១៩៦៣ចេញ​ទៅ​សម្ដែង​នៅ​ប្រទេស​បារាំង ។ នៅ​ឆ្នាំ១៩៦៤ចេញ​ទៅ​សម្ដែង​នៅ សិង្ហបុរីក្នុង​ពិធី​សម្ពោធ​មហោស្រព​សិល្បៈទូទាំង​សាកលដែល​បាន​ទទួលជោគជ័យនិង​មាន​ការ​គាំទ្រ​ហើយនិងបានកោត​សរសើរ​ពី​សំណាក់​ទស្សៈនិក​ជន​យ៉ាង​ខ្លាំងក្នុងកាលណោះតួឯក​រាំ​ដោយព្រះ​អង្គ​ម្ចាស់​ក្សត្រីនរោត្តមបុប្ផាទេវីដែល​ព្រះ​អង្គ​ជា​តួ​ឯក​ដំបូង​គេ​បង្អស់នៃ​របាំ។
តួ​សម្ដែង​ជា​បន្ត​បន្ទាប់​មាន​ដូច​ជា 
  • អ្នក​ស្រី សេង ស្រីមុំ
  • អ្នក​ស្រី វ័ន សាវៃ
  • អ្នក​ស្រី ឌុក ថាច
  • អ្នក​ស្រី វ័ន សាវង្ស
  • អ្នក​ស្រី យឹម ទេវី
  • អ្នក​ស្រី ម៉ម កណិការ
  • អ្នក​ស្រី អ៊ុក ផល្លា
  • កញ្ញា សុខ សុខឿន ៕
ឯកសារ​យោងៈ ​សៀវភៅរបាំ​អប្សរារបស់​អ្នក​គ្រូកែវ ណារុំនិងអ្នក​គ្រូព្រំ ស៊ី​សា​ផាន្ឋានិង​វចនា​នុក្រម​សម្ដេច​សង្ឃរាជ(ជួន​ណាត)។

No comments:

Post a Comment

កសិកម្ម៖ការបង្កាត់ពូជរុក្ខជាតិ

👉ការបង្កាត់ពូជរុក្ខជាតិដោយមិនប្រើគ្រាប់ ការបង្កាត់ពូជរុក្ខជាតិមានសារៈសំខាន់ណាស់សម្រាប់កសិករក្នុងការដាំរុក្ខជាតិដំណាំហូបផ្លែផ្សេង...