Saturday, July 15, 2017

កសិកម្ម៖ការបង្កាត់ពូជរុក្ខជាតិ

👉ការបង្កាត់ពូជរុក្ខជាតិដោយមិនប្រើគ្រាប់
ការបង្កាត់ពូជរុក្ខជាតិមានសារៈសំខាន់ណាស់សម្រាប់កសិករក្នុងការដាំរុក្ខជាតិដំណាំហូបផ្លែផ្សេងៗជាពិសេសការបង្កាត់ពូជ ដោយមិនប្រើគ្រាប់ដូចជាការបំបៅការតខ្នែងការតមែកឬចុងជាដើមកឺ​វាធ្វើឱ្យចំណេញពេលវេលានិងឆាប់បានទទួលទិន្នផល។

៥ដំណាក់កាលនៃការបំបៅមែក៖ការបំបៅមេកគឺជាការបង្កាត់ពូជដោយប្រើមែករបស់រុក្ខជាតិមានដំណាក់កាលដូចតទៅ៖
 ១.  ជ្រើសរើសមែកដែលល្អនិងមិនចាស់ពេកស្លឹកល្អនិងគ្មានរោគឬសត្វបំផ្លាញ ហើយបានទទួលនូវពន្លឺថ្ងៃ       គ្រប់គ្រាន់
.កាត់សំបកចេញពីមែកចេញប្រវែង 1 ថ្នាំងដៃហើយកោសឲ្យទក់
3. យកស្រកីដូងហើយដំឱ្យទក់យកទៅត្រាំនិងទឹក។ហើយយកមកពូតឱ្យសល់ទឹកសើមៗបន្ទាប់មកដាក់         ក្នុងថង់រួចយកទៅរុំមែកដែលចង់បំបៅ
4. ស្រោចទឹកជាប្រចាំនៅពេលមែកដែលបំបៅដុះឬស(ពណ៌លឿងត្នោត)ចុងឬសពណ៌ស(ក្រោយពេលបំបៅ       1-2 ខែ)ទើបអាចកាត់បាន
5. យកមែកទៅផ្សាំ 1-2ខែហើយនាំយកទៅដាំបាន។


ការតមែក 
ការតមែកគឺជាការយកមែកពូជល្អមកតភ្ជាប់ដើមដែលត្រូវការត និយមប្រើសម្រាប់ការប្តូរពូជដែលល្អជាង ដែលកសិករត្រូវការព្រោះទទួលបានផលល្អដូចជាៈ ដើមស្វាយខ្នុរ ស្ពឺជាដើម។


1. ការតមែកបែបសម្រួចភ្ជាប់៖រុក្ខជាតិឬដំណាំដែលនិយមមានដូចជាទៀបទទឹម​Crotonផ្កាក្រដាសជាដើម។
(1) កាត់មែកឬដើមដែលត្រូវការតឱ្យសល់ប្រវែងប្រហែល4ថ្នាំងដៃ រួចពុះឱ្យចំកណ្តាលមែកឬដើមដែល
ចង់ដោតភ្ជាប់ឱ្យជ្រៅប្រហែល 2ថ្នាំងដៃ។
(2) នាំយកមែកពូជល្អមកសម្រួច ប៉ុន្តែឱ្យចេញជារាងសំប៉ែតបន្តិចប្រវែង 2ថ្នាំដៃ។
(3) យកមែកពូជល្អដោតភ្ជាប់មែក ឬដើមដែលត្រូវការតឱ្យមែកទាំងពីរចូលគ្នាក្លាយជាដើមតែមួយ               រួចយកខ្សែចងស្នាមតទាំងខាងលើនិងខាងក្រោមឱ្យណែន។
(4) យកថង់ប្លាស្ទិកមកឃ្លុមហើយចងឱ្យជិត​ រួចយកទៅទុកនៅក្នុងម្លប់។
     * ប្រសិនបើមែកឬដើមនៅកណ្តាលថ្ងៃបន្ទាប់ពីឃ្លុមថង់ប្លាស្ទិកហើយត្រូវឃ្លុមដោយក្រដាសមួយជាន់    ទៀតដើម្បីមិនឱ្យពន្លឺថ្ងៃចូលបាន។
រយៈពេល 15-20ថ្ងៃនឹងសង្កេតឃើញបណ្តូលថ្មីឬចេញស្លឹកថ្មីគួរយកថង់ប្លាស្ទិកចេញ
រយៈពេល30ថ្ងៃស្រាយខ្សែចេញឱ្យអស់បន្ទាប់មកយកទៅដាំឬមើលថែរឱ្យបានល្អ។

  

No comments:

Post a Comment

កសិកម្ម៖ការបង្កាត់ពូជរុក្ខជាតិ

👉ការបង្កាត់ពូជរុក្ខជាតិដោយមិនប្រើគ្រាប់ ការបង្កាត់ពូជរុក្ខជាតិមានសារៈសំខាន់ណាស់សម្រាប់កសិករក្នុងការដាំរុក្ខជាតិដំណាំហូបផ្លែផ្សេង...