Saturday, July 15, 2017

កសិកម្ម៖ការបង្កាត់ពូជរុក្ខជាតិ

👉ការបង្កាត់ពូជរុក្ខជាតិដោយមិនប្រើគ្រាប់
ការបង្កាត់ពូជរុក្ខជាតិមានសារៈសំខាន់ណាស់សម្រាប់កសិករក្នុងការដាំរុក្ខជាតិដំណាំហូបផ្លែផ្សេងៗជាពិសេសការបង្កាត់ពូជ ដោយមិនប្រើគ្រាប់ដូចជាការបំបៅការតខ្នែងការតមែកឬចុងជាដើមកឺ​វាធ្វើឱ្យចំណេញពេលវេលានិងឆាប់បានទទួលទិន្នផល។

៥ដំណាក់កាលនៃការបំបៅមែក៖ការបំបៅមេកគឺជាការបង្កាត់ពូជដោយប្រើមែករបស់រុក្ខជាតិមានដំណាក់កាលដូចតទៅ៖
 ១.  ជ្រើសរើសមែកដែលល្អនិងមិនចាស់ពេកស្លឹកល្អនិងគ្មានរោគឬសត្វបំផ្លាញ ហើយបានទទួលនូវពន្លឺថ្ងៃ       គ្រប់គ្រាន់
.កាត់សំបកចេញពីមែកចេញប្រវែង 1 ថ្នាំងដៃហើយកោសឲ្យទក់
3. យកស្រកីដូងហើយដំឱ្យទក់យកទៅត្រាំនិងទឹក។ហើយយកមកពូតឱ្យសល់ទឹកសើមៗបន្ទាប់មកដាក់         ក្នុងថង់រួចយកទៅរុំមែកដែលចង់បំបៅ
4. ស្រោចទឹកជាប្រចាំនៅពេលមែកដែលបំបៅដុះឬស(ពណ៌លឿងត្នោត)ចុងឬសពណ៌ស(ក្រោយពេលបំបៅ       1-2 ខែ)ទើបអាចកាត់បាន
5. យកមែកទៅផ្សាំ 1-2ខែហើយនាំយកទៅដាំបាន។


ការតមែក 
ការតមែកគឺជាការយកមែកពូជល្អមកតភ្ជាប់ដើមដែលត្រូវការត និយមប្រើសម្រាប់ការប្តូរពូជដែលល្អជាង ដែលកសិករត្រូវការព្រោះទទួលបានផលល្អដូចជាៈ ដើមស្វាយខ្នុរ ស្ពឺជាដើម។


1. ការតមែកបែបសម្រួចភ្ជាប់៖រុក្ខជាតិឬដំណាំដែលនិយមមានដូចជាទៀបទទឹម​Crotonផ្កាក្រដាសជាដើម។
(1) កាត់មែកឬដើមដែលត្រូវការតឱ្យសល់ប្រវែងប្រហែល4ថ្នាំងដៃ រួចពុះឱ្យចំកណ្តាលមែកឬដើមដែល
ចង់ដោតភ្ជាប់ឱ្យជ្រៅប្រហែល 2ថ្នាំងដៃ។
(2) នាំយកមែកពូជល្អមកសម្រួច ប៉ុន្តែឱ្យចេញជារាងសំប៉ែតបន្តិចប្រវែង 2ថ្នាំដៃ។
(3) យកមែកពូជល្អដោតភ្ជាប់មែក ឬដើមដែលត្រូវការតឱ្យមែកទាំងពីរចូលគ្នាក្លាយជាដើមតែមួយ               រួចយកខ្សែចងស្នាមតទាំងខាងលើនិងខាងក្រោមឱ្យណែន។
(4) យកថង់ប្លាស្ទិកមកឃ្លុមហើយចងឱ្យជិត​ រួចយកទៅទុកនៅក្នុងម្លប់។
     * ប្រសិនបើមែកឬដើមនៅកណ្តាលថ្ងៃបន្ទាប់ពីឃ្លុមថង់ប្លាស្ទិកហើយត្រូវឃ្លុមដោយក្រដាសមួយជាន់    ទៀតដើម្បីមិនឱ្យពន្លឺថ្ងៃចូលបាន។
រយៈពេល 15-20ថ្ងៃនឹងសង្កេតឃើញបណ្តូលថ្មីឬចេញស្លឹកថ្មីគួរយកថង់ប្លាស្ទិកចេញ
រយៈពេល30ថ្ងៃស្រាយខ្សែចេញឱ្យអស់បន្ទាប់មកយកទៅដាំឬមើលថែរឱ្យបានល្អ។

  

ថាម៉េចផ្លែត្រប់មានអត្ថប្រយោជន៍ច្រើនដល់ម្លឹងផង



👉 អត្ថប្រយោជន៍៨យ៉ាងរបស់ផ្លែរត្រប់ដែលអ្នកគួរតែយល់ដឹង...


មនុស្សមួយចំនួនមិនដែលចាប់អារម្មណ៍ និងមិនដឹងថាយកផ្លែរត្រប់ទៅធ្វើអ្វីនោះទេអ្នកគ្រាន់តែយកផ្លែត្រប់ទៅធ្វើម្ហូបធម្មតាៗប៉ុណ្ណោះប៉ុន្តែពួកគេមិនទាន់ដឹងថាផ្លែត្រប់មានអត្ថប្រយោជន៍អ្វីខ្លះនោះទេ។​
ការពិតទៅផ្លែត្រប់មានប្រយោជន៍ដល់ទៅ ៨ យ៉ាងឯណោះ​…..
១. ប្រឆាំងជាមួយមហារីក
ពិតណាស់នៅក្នុងផ្លែត្រប់មានសារធាតុមួយដែលមានឈ្មោះថាChlorogenicវាអាចការពារការផ្លាស់ប្តូរពីកោសិកាធម្មតាទៅ ជាកោសិកាមហារីក។​ ជាពិសេស
សំបករបស់ផ្លែត្រប់ មានសារធាតុមួយដែលមានឈ្មោះថាnasuninដែលអាចការពារនៃការរីកលូតលាស់កោសិកាសរសៃឈាម។
២. ការពារនិងចិព្ចឹាមកោសិការខួរក្បាល
សារជាតិនៅក្នុងសាច់ត្រប់មានលក្ខណៈពិសេសមួយដែលអាចប្រឆាំងអុកស៊ីតកម្មដ៏មានប្រសិទ្ធិភា និងរ៉ាឌីកាល់ការពារកម្រិតជាតិខ្លាញ់ក្នុងភ្នាសកោសិកាខួរក្បាលពីការខូចខាតអុកស៊ីតកម្ម។
៣. ជួយដល់ការរំលាយអាហារ
គ្រាន់តែផ្លែត្រប់មួយផ្លែមានជាតិសរសៃដល់ទៅ១៦ក្រាមវាជាចំនួនមួយដល់ច្រើនក្នុងការប្រយុទ្ធប្រឆាំងកុំឲ្យមានជម្ងីមហារីកកើតឡើង។របបអាហារមានជាតិសរសៃខ្ពស់មិនត្រឹមតែជួយការពារការកើតជំងឺមហារីកនោះទេប៉ុន្តែវាធ្វើនិយ័តកម្មចលនាពោះវៀនការទល់លាមកព្យាបាលជម្ងឺឬសដូងបាត,និង(ដំបៅទៀតផង។
៤. គ្រប់គ្រងជម្ងឺទឹកនោមផ្អែមប្រភេទទី២នឹងលើសឈាម
បច្ចុប្បន្ននេះប្រជាជនមួយចំនួនមានជម្ងឺនឹងនោមផ្អែមប៉ុន្តែផ្លែត្រប់អាចជួយបានមិនតែប៉ុណ្ណោះ ត្រប់ថែមទាំងអាចជួយដល់អ្នកមានជម្ងឺលើសឈាមទៀតផងព្រោះក្នុងផ្លែត្រប់មានជាតិសរសៃខ្ពស់។​
៥. ជួយធ្វើឲ្យសាច់ល្អ
ផ្លែត្រប់មិនត្រឹមតែជួយព្យាបាលជម្ងឺនោះទេវាថែមទាំងធ្វើឲ្យមានសាច់ស្អាតថែមទៀតផង។ជាពិសេសមិត្តនារីៗ ដែលចង់មានស្បែកស្អាតគួរតែទទួលទានផ្លែត្រប់ឲ្យបានច្រើនព្រោះត្រប់មានវីតាមីននិងសារជាតិ ខនិជ ដែលចាំបាច់បំផុតសុខភាពស្បែកនិងសម្រស់។ផ្លែរត្រប់នេះថែមទាំងអាចរក្សាសម្រស់របស់អ្នកឲ្យនៅក្មេងជាវ័យទៀតផង។
៦. ជួយគ្របគ្រងកម្រិតកូលេស្តេរ៉ុល
តាមការសិក្សាស្រាវជ្រាវ បានឲ្យដឹងថា ផ្លែត្រប់អាចជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុលក្នុងឈាម ហើយវាធ្វើឲ្យហូរឈាមមានការប្រសើរឡើង។
៧. ធ្វើឲ្យឆ្អឹងរឹងមាំ
ផ្លែត្រប់មានវីតាមីនKនិងសារជាតិទង់ដែងដែលចំាបាច់បំផុតសម្រាប់ការពារឆ្អឹង។ សព្វថ្ងៃនេះមនុស្សមួយចំនួន ទទួលទានកង្វះជាតិទង់សដែងនេះជាការប្រឈមនឹងការវិវត្តទៅជាជម្ងឺពុកឆ្អឹងទៅថ្ងៃក្រោយ។ផ្លែត្រប់មានជាតិទង់ដែងឬស្ពាន់ក្នុងការបង្កើតស្រទាប់កូឡាជែល ជាលិកាភ្ជាប់ឆ្អឹង ហើយវីតាមីន K អាចជួយកាត់បន្ថយជម្ងឺបាក់ឆ្អឹង។
៨.ការពារប្រព័ន្ធភាពស៊ាំ
ថ្វីត្បិតតែផ្លែត្រប់គ្មានវីតាមីនcក៏ពិតមែន ប៉ុន្តែវាមានជីវជាតិរុក្ខជាតិនិងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងគ្នា។ ជាពិសេសសំបកពណ៌ស្វាយចាស់របស់ផ្លែត្រប់អាចប្រយុទ្ធប្រឆាំងនឹងបាក់តេរី និងមេរោគបានទៀតផង។

វិធីធ្វើម្ហូបជាសម្លរប្រហើរ


សម្លរប្រហើរគឺជាសម្លរដែលងាយនិងធ្វើហើយវាមានរស់ជាតិឆ្ងាញ់ណស់ចំណែកគ្រឿងផ្សំគឺវារិតតែងាយថែមទៀតផងនោះគឺស្លឹកគ្រៃមើមខ្ជាយមើមខ្ទឹមនិងត្រីអាំងបិះស្លឹកស្អំល្ពៅហើយត្រលាចនិងស្លឹកងប់ស្លឹកបាស់។
វិធីធ្វើ
ដាក់ទឹកដាំអោយពុះសិនបន្ទាប់មកបង់ស្លឹកគ្រៃ(ដំរឺញី)បន្ទាប់មកទៀតបង់ល្ពៅកាត់ជាដុំតូចល្មមរួចចាំដាក់ត្រឡាចចូលហើយត្រូវគ្របអោយជិតទុកអោយឆ្អិនរួចបង់ត្រីចូលទុកអោយពុះជំហានបន្ទាប់ដាក់អំបិល ស្កសរនិងទឹកត្រីតែកុំដាក់ច្រើនជ្រុលពេកប្រយ័ត្នហូបមិនកើតយកល្អត្រូវដាក់ល្មមបានហើយចាំដល់លើកចុះសុំដាកម្តងទៀតជាចុងក្រោយបង់បន្លែរខៀវចូលមាន៖ស្លឹកងប់ស្លឹកបាស់រួមមានស្លឹកស្អំរួចចាការស្រេច

របាំអប្សរា


ពាក្យ"អប្្សរា"ដែលមកពី​ពាក្យ​សំស្រ្កឹតថាអប្សរស៑ឬ"អប្សរា"បាលី​គឺអច្ឆរាជា​ស្រី​មានសម្បុរ​ថ្លា​ស្រស់ផូរផង់​ឬ​ស្រី​មាន​មុខ​ថ្លា​ស្រស់​បំព្រង។តាម​សេចក្ដី​តំណាល​ក្នុង​គម្ពី​ព្រាហ្មណ៍​ថាស្រ្តី​សួគ៌​ពួក​មួយ​ដែល​ផុស​ឡើង​ពី​ទឹកក្នុង​កាល​ដែល​កូរៈ​យក​ទឹក​អម្ឫតនៅ​សមុទ្រ​ទឹក​ដោះ។
បាន​សេចក្ដី​ថា៖ក្នុង​ចលនា​​មានគោ​លេច​ចេញ​​ពី​ផ្ទៃ​សមុទ្រ​នូវ​​សត្វ​ចម្លែក​អស្ចារ្យ​ជា​ច្រើន​ជា​បន្ត​បន្ទាប់ដែល​ក្នុង​ខណៈ​នោះ​ក៏​មាន​ចេញ​នូវ​តួ​នាង​ទេព្វ​អប្សរ​ជា​ច្រើនពត់​ពេន​ខ្លួន​រាំ​នៅ​លើ​អាកាសប៉ុន្តែ​តាម​ការពិត​មិន​មែន​ដូច​ច្នោះ​ទេដែល​ហៅថា​"អប្សរ"ឬអប្សរានោះដោយ​សេចក្ដី​ថាស្រី​សួគ៌​មាន​សម្បុរ​ភ្លឺ​ថ្លាផូរផង់​ឬ​ស្រី​សួគ៌​ឆើត​ឆោមក្នុង​ការ​ប្រើពាក្យ​នេះខ្មែរ​ប្រើ​ក្លាយ​ជាអក្សរក៏​មានដូច​ជា​ពាក្យស្រី​អក្សរស្រី​ទេព្វ​អក្សរ​បវរ​កញ្ញាជា​ដើមយើង​គួរ​តែ​កុំ​ប្រើ​ហើយ​ត្រូវ​ប្រើអប្សរឬអប្សរា អច្ឆរាវិញរូប​នាង​ត្រូវ​បាន​បុព្វ​បុរស​ខ្មែរ​ឆ្លាក់នៅ​លើផ្ទាំងសិលា​នៃ​ប្រាសាទ​ជា​ច្រើនពិសេស​ប្រាសាទ​អង្គរ​វត្តដែល​មាន​រូប​នាង​រាប់ពាន់​ក្នុង​សណ្ឋាន​ខុស​ប្លែក​ពី​គ្នានាង​អប្សរា​ក៏​រាំ​នូវ​របាំ​ផ្សេង​ៗ​ដែរដូច​ជារបាំ​ទេព្វ​មនោ​រម្យនិងរបាំមុនី​មេខលា​ជា​ដើម ។

របាំ​អប្សរា​ត្រូវ​បាន​បង្កើត​ឡើង​ដោយសម្ដេច​ព្រះរាជ​កនិដ្ឋា​នរោត្ដមរស្មី​សោភ័ណជា​ព្រះអនុជ​នៃ​ព្រះ​ករុណា​ព្រះ​បាទ​នរោត្ដមសុរាម្រឹតព្រះ​នាយិការ​​មាន​គំនិត​បង្កើត​របាំ​នេះ​ឡើង គឺ​ដើម្បី​ចូល​រួម​​សម្ដែង​ក្នុង​កម្ម​វិធី​ប្រគល់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​សិស្ស​ពូកែដែល​តែង​តែប្រព្រឹត្ត​ទៅ​នៅ​រាល់​​ដំណាច់​ឆ្នាំ​សិក្សារ​ម្ដង​ៗព្រះ​អង្គ​បាន​បង្ហាត់​របាំ​នេះ​ដំបូង​នៅ​ក្នុងឆ្នាំ១៩៥៨ដែល​រាំ​ជា​តួ​ឯក​ដោយព្រះ​អង្គ​ម្ចាស់​ក្សត្រីនរោត្ដម វិជ្ជរាជា​ព្រះ​រាជ​បុត្រី​នៃ​ព្រះ​ករុណា​ព្រះ​បាទ​នរោត្ដមសុរាម្រឹតឆ្នាំ​បន្ទាប់៖​រាំ​ដោយព្រះ​អង្គ​ម្ចាស់​ក្សត្រីនរោត្ដមសុជាតិវត្តីយាជា​ព្រះរាជបុត្រី​នៃ​ព្រះករុណា​ព្រះ​បាទ(នរោត្ដមសីហនុ)ដែល​បង្ហាត់​ដោយ​អ្នកគ្រូជាសមី។

ការ​រាំ​នៅ​សម័យ​នោះ​មាន​លំនាំ​ប្រហាក់​ប្រហែល​របាំភួង​នារីដោយ​ ម៉ម ឆាវរី បាន​ដក​ពាក្យ​ខ្លះ​នៅ​ក្នុង​រឿង"អ៊ីណាវ"បុស្បា ដោយ​អន្លើរសាកានិងរ៉ាត ការ​ដាក់​ក្បាច់​និងការ​រើស​ភ្លេង​មក​បំពេញអ្នក​គ្រូ"​ជា​សាមី​"ជា​អ្នក​រៀប​ចំច្រៀង​កំដរ​ដោយអ្នក​គ្រូ"ជាខាន់"និងអ្នក​គ្រូ"ឯមធាយ"ដែល​យក​តាម​លំនាំ​បទដើមឈឹង ។

របាំ​អប្សរា​បាន​ឈាន​ទៅ​ដល់​ចំណុច​កំពូលល្អ​ឥត​ខ្ចោះនិង​បាន​ចេញ​រាំ​ជា​ដំបូង​នៅ​ខេត្ត​សៀម​រាប(អង្គរ)ដើម្បី​ថត​ជា​ខ្សែរ​ភាពយន្ត​​ដោយ​លោកម៉ាកសែលកាមីស៍ក្នុង​អំឡុងឆ្នាំ១៩៦១-១៩៦២​ឆ្នាំ១៩៦៣ចេញ​ទៅ​សម្ដែង​នៅ​ប្រទេស​បារាំង ។ នៅ​ឆ្នាំ១៩៦៤ចេញ​ទៅ​សម្ដែង​នៅ សិង្ហបុរីក្នុង​ពិធី​សម្ពោធ​មហោស្រព​សិល្បៈទូទាំង​សាកលដែល​បាន​ទទួលជោគជ័យនិង​មាន​ការ​គាំទ្រ​ហើយនិងបានកោត​សរសើរ​ពី​សំណាក់​ទស្សៈនិក​ជន​យ៉ាង​ខ្លាំងក្នុងកាលណោះតួឯក​រាំ​ដោយព្រះ​អង្គ​ម្ចាស់​ក្សត្រីនរោត្តមបុប្ផាទេវីដែល​ព្រះ​អង្គ​ជា​តួ​ឯក​ដំបូង​គេ​បង្អស់នៃ​របាំ។
តួ​សម្ដែង​ជា​បន្ត​បន្ទាប់​មាន​ដូច​ជា 
  • អ្នក​ស្រី សេង ស្រីមុំ
  • អ្នក​ស្រី វ័ន សាវៃ
  • អ្នក​ស្រី ឌុក ថាច
  • អ្នក​ស្រី វ័ន សាវង្ស
  • អ្នក​ស្រី យឹម ទេវី
  • អ្នក​ស្រី ម៉ម កណិការ
  • អ្នក​ស្រី អ៊ុក ផល្លា
  • កញ្ញា សុខ សុខឿន ៕
ឯកសារ​យោងៈ ​សៀវភៅរបាំ​អប្សរារបស់​អ្នក​គ្រូកែវ ណារុំនិងអ្នក​គ្រូព្រំ ស៊ី​សា​ផាន្ឋានិង​វចនា​នុក្រម​សម្ដេច​សង្ឃរាជ(ជួន​ណាត)។

Friday, July 14, 2017

ហេតុុុអ្វីត្រូវញាំទឹកពេលព្រលឹម



ទឹកជាសារធាតុចាំបាច់បំផុតសម្រាប់មនុស្សសត្វនិងរុក្ខជាតិ
បើគ្មានទឹកសភាវៈទាំងពួងនិងត្រូវបាត់បង់ជីវិតជាក់ជាមិនខាន បើនិយាយចំពោះមនុស្សវិញទឹក៖វាផ្តល់ប្រយោជនច្រើនយ៉ាងណាស់សម្រាប់សុខភាព៖ទឹកអាចជួយព្យាបាលជម្ងឺឈឺក្បាល,បេះដូងសន្លាក់,តម្រងនោម,ក្អួតចង្អោរ,ទឹកនោមផ្អែម,ជម្ងឺភ្នែកនិងមានរដូវមិនទៀងេជាដើម។ល។ជាពិសេសសម្រាប់អ្នកញាំវាពេលព្រឹកព្រលឹមដែលពំុទាន់លុបមុខ "ហេតុអ្វីត្រូវញាំទឹកនូវពេលព្រឹក"

១,បន្សាបជាតិអាសុីតក្នុងក្រពះ

ថ្វីបើយើងគេងពេលយប់(៧-៨ម៉ោង)មិនមែនមានន័យថាក្រពះយើងមិនធ្វើការទេគឺវាធ្វើការរហូតឥតមានឈប់ឈរទេដូច្នេះ៧-៨ម៉ោងក្រពះរបស់យើងប្រាកដជាមានជាតិអាសុីតជាក់ជាមិនខានកាលណាមានជាតិអាសុីតមិនយូរទេយើងនិងមានអាកាៈឈឺក្រពះនិងក្អួតចង្អោរជាដើមដូចនេះទើបតម្រូវអោយយើងញាំនូវទឹកក្រោយពីភ្ញាក់ពីគេងដើម្បីលាងក្រពះ

២.រក្សាសុខភាពស្បែក

សុខភាពស្បែកល្អគឺអាស្រ័យទៅហ្នឹងសុខភាពរាំងការបស់យើងដែរការញាំនូវទឹកពេលព្រឹកគឺអាចជួយកាត់បន្ថយនូវជាតិពុលនៅក្នុងឈាមយើងបានហើយក៏៏អាចជួយអោយស្បែកយើងកាន់តែល្អប្រសើរនិងមានសំណើមផងដែរ

៣.បន្ថយទម្ងន់

ការញាំទឹកពេលព្រឹកគឺអាចជួយជំរុញដល់ការរំលាយនូវអាហារនិងជួួយកាត់បន្ថយចំណង់នូវអាហារដូច្នេះអាចជួួយអោយយើងសម្រកទម្ងន់បានមែន

៤.ការពារជម្ងឺទាំងឡាយ

ការកើនឡើងជាតិពុលក្នុងឈាមរឺរាំងកាយបណ្តាលមកពីអាហារដែលមានជាតិគីមីនិងមកពីការដកដង្ហើមជាមួយបរិយាកាសផ្សែងពុលទាំងនេះទើបធ្វើអោយយើងមានការមិនស្រួលខ្លួន និងឈឺក្បាលជាដើមដូចនេះត្រូវតែញាំទឹកក្រោយពីភ្ញាក់ពីគេងភ្លាម ដើម្បីលាងជម្រះជាតិពុលកុំខានអោយសោះ លើសពីនេះអាចជួយរក្សាខ្លាញ់តាមសន្លាក់ឆ្អឹងដែលបង្ការកុំអោយអ្នកមានបញ្ហាឈឺសន្លាក់ ពេលដែលមានវ ័យចាស់ជរាបន្តិច។

របៀបញាំ

១.ក្រោយពីភ្ញាក់ពីគេងកុំុទាន់ដុសសម្អាតធ្មេញ ត្រូវញាំអោយបាន៣-៤កែវយ៉ាងតិច
២.បន្ទាប់ពីដុសធ្មេញកុំទាន់ញាំអាហារក្នុងរយៈពេល៤៥នាទី
៣ក្រោយពីញាំអាហារព្រឹក ថ្ងៃនិងល្ងាចរួចមិនត្រូវញាំអ្វីទាំងអស់ក្នុងរយៈពេល២ក្រោយ
៤.ចំពោះមនុស្សចាស់រឺអ្នកជម្ងឺដែលមិនអាចញាំបាន៣-៤កែវគឺអាចញាំម្តងបន្តិចរហូតដល់៣-៤កែវ

អាចព្យាបាលជម្ងឺ៖ លើសឈាម,សម្ពាធឈាមខ្ពស់,ទឹកនោមផ្អែម,រលាកក្រពះ,ក្នុងរយៈ៣០ថ្ងៃមិនតែប៉ុណ្ណោះអាចព្យាបាលជម្ងឺរបេងក្នុងរយៈពេល៩០ថ្ងៃផងដែរ។

ចំណាំ

ទឹកញាំគួរតែជាទឹកបរិសុទ្ធរឺទឹកក្តៅអុនអុន បើមានជាតិរ៉ែខ្ពស់កាន់តែល្អ។

កសិកម្ម៖ការបង្កាត់ពូជរុក្ខជាតិ

👉ការបង្កាត់ពូជរុក្ខជាតិដោយមិនប្រើគ្រាប់ ការបង្កាត់ពូជរុក្ខជាតិមានសារៈសំខាន់ណាស់សម្រាប់កសិករក្នុងការដាំរុក្ខជាតិដំណាំហូបផ្លែផ្សេង...