Saturday, July 15, 2017

ថាម៉េចផ្លែត្រប់មានអត្ថប្រយោជន៍ច្រើនដល់ម្លឹងផង



👉 អត្ថប្រយោជន៍៨យ៉ាងរបស់ផ្លែរត្រប់ដែលអ្នកគួរតែយល់ដឹង...


មនុស្សមួយចំនួនមិនដែលចាប់អារម្មណ៍ និងមិនដឹងថាយកផ្លែរត្រប់ទៅធ្វើអ្វីនោះទេអ្នកគ្រាន់តែយកផ្លែត្រប់ទៅធ្វើម្ហូបធម្មតាៗប៉ុណ្ណោះប៉ុន្តែពួកគេមិនទាន់ដឹងថាផ្លែត្រប់មានអត្ថប្រយោជន៍អ្វីខ្លះនោះទេ។​
ការពិតទៅផ្លែត្រប់មានប្រយោជន៍ដល់ទៅ ៨ យ៉ាងឯណោះ​…..
១. ប្រឆាំងជាមួយមហារីក
ពិតណាស់នៅក្នុងផ្លែត្រប់មានសារធាតុមួយដែលមានឈ្មោះថាChlorogenicវាអាចការពារការផ្លាស់ប្តូរពីកោសិកាធម្មតាទៅ ជាកោសិកាមហារីក។​ ជាពិសេស
សំបករបស់ផ្លែត្រប់ មានសារធាតុមួយដែលមានឈ្មោះថាnasuninដែលអាចការពារនៃការរីកលូតលាស់កោសិកាសរសៃឈាម។
២. ការពារនិងចិព្ចឹាមកោសិការខួរក្បាល
សារជាតិនៅក្នុងសាច់ត្រប់មានលក្ខណៈពិសេសមួយដែលអាចប្រឆាំងអុកស៊ីតកម្មដ៏មានប្រសិទ្ធិភា និងរ៉ាឌីកាល់ការពារកម្រិតជាតិខ្លាញ់ក្នុងភ្នាសកោសិកាខួរក្បាលពីការខូចខាតអុកស៊ីតកម្ម។
៣. ជួយដល់ការរំលាយអាហារ
គ្រាន់តែផ្លែត្រប់មួយផ្លែមានជាតិសរសៃដល់ទៅ១៦ក្រាមវាជាចំនួនមួយដល់ច្រើនក្នុងការប្រយុទ្ធប្រឆាំងកុំឲ្យមានជម្ងីមហារីកកើតឡើង។របបអាហារមានជាតិសរសៃខ្ពស់មិនត្រឹមតែជួយការពារការកើតជំងឺមហារីកនោះទេប៉ុន្តែវាធ្វើនិយ័តកម្មចលនាពោះវៀនការទល់លាមកព្យាបាលជម្ងឺឬសដូងបាត,និង(ដំបៅទៀតផង។
៤. គ្រប់គ្រងជម្ងឺទឹកនោមផ្អែមប្រភេទទី២នឹងលើសឈាម
បច្ចុប្បន្ននេះប្រជាជនមួយចំនួនមានជម្ងឺនឹងនោមផ្អែមប៉ុន្តែផ្លែត្រប់អាចជួយបានមិនតែប៉ុណ្ណោះ ត្រប់ថែមទាំងអាចជួយដល់អ្នកមានជម្ងឺលើសឈាមទៀតផងព្រោះក្នុងផ្លែត្រប់មានជាតិសរសៃខ្ពស់។​
៥. ជួយធ្វើឲ្យសាច់ល្អ
ផ្លែត្រប់មិនត្រឹមតែជួយព្យាបាលជម្ងឺនោះទេវាថែមទាំងធ្វើឲ្យមានសាច់ស្អាតថែមទៀតផង។ជាពិសេសមិត្តនារីៗ ដែលចង់មានស្បែកស្អាតគួរតែទទួលទានផ្លែត្រប់ឲ្យបានច្រើនព្រោះត្រប់មានវីតាមីននិងសារជាតិ ខនិជ ដែលចាំបាច់បំផុតសុខភាពស្បែកនិងសម្រស់។ផ្លែរត្រប់នេះថែមទាំងអាចរក្សាសម្រស់របស់អ្នកឲ្យនៅក្មេងជាវ័យទៀតផង។
៦. ជួយគ្របគ្រងកម្រិតកូលេស្តេរ៉ុល
តាមការសិក្សាស្រាវជ្រាវ បានឲ្យដឹងថា ផ្លែត្រប់អាចជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុលក្នុងឈាម ហើយវាធ្វើឲ្យហូរឈាមមានការប្រសើរឡើង។
៧. ធ្វើឲ្យឆ្អឹងរឹងមាំ
ផ្លែត្រប់មានវីតាមីនKនិងសារជាតិទង់ដែងដែលចំាបាច់បំផុតសម្រាប់ការពារឆ្អឹង។ សព្វថ្ងៃនេះមនុស្សមួយចំនួន ទទួលទានកង្វះជាតិទង់សដែងនេះជាការប្រឈមនឹងការវិវត្តទៅជាជម្ងឺពុកឆ្អឹងទៅថ្ងៃក្រោយ។ផ្លែត្រប់មានជាតិទង់ដែងឬស្ពាន់ក្នុងការបង្កើតស្រទាប់កូឡាជែល ជាលិកាភ្ជាប់ឆ្អឹង ហើយវីតាមីន K អាចជួយកាត់បន្ថយជម្ងឺបាក់ឆ្អឹង។
៨.ការពារប្រព័ន្ធភាពស៊ាំ
ថ្វីត្បិតតែផ្លែត្រប់គ្មានវីតាមីនcក៏ពិតមែន ប៉ុន្តែវាមានជីវជាតិរុក្ខជាតិនិងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងគ្នា។ ជាពិសេសសំបកពណ៌ស្វាយចាស់របស់ផ្លែត្រប់អាចប្រយុទ្ធប្រឆាំងនឹងបាក់តេរី និងមេរោគបានទៀតផង។

No comments:

Post a Comment

កសិកម្ម៖ការបង្កាត់ពូជរុក្ខជាតិ

👉ការបង្កាត់ពូជរុក្ខជាតិដោយមិនប្រើគ្រាប់ ការបង្កាត់ពូជរុក្ខជាតិមានសារៈសំខាន់ណាស់សម្រាប់កសិករក្នុងការដាំរុក្ខជាតិដំណាំហូបផ្លែផ្សេង...